top of page

ទិដ្ឋភាពទូទៅនៃវិទ្យស្ថានភូមិអ្នកសិក្សា

វិទ្យាស្ថានភូមិអ្នកសិក្សា គឺជាវិទ្យាស្ថានបណ្តុះបណ្តាលវិជ្ជាជីវៈ និងបំណិនជីវិត ដែលនឹងផ្តល់ជំនាញការងារដល់យុវជន និងស្ត្រីកម្ពុជា ឱ្យរួចផុតពីវដ្ដភាពក្រីក្រ។ វិទ្យាស្ថាននេះ មានរៀបចំកម្មវិធីសិក្សាដូចជា៖  

  • បដិសណ្ឋារកិច្ច និងទេសចរណ៍

  • ការរៀបចំអាហារ និងភេសជ្ជៈ

  • សម្រស់ និងសុខភាពផ្ទាល់ខ្លួន

  • អាជីវកម្ម និងការរកស៊ី

  • គ្រឿងបរិក្ខារ និងការគ្រប់គ្រងព្រឹត្តិការណ៍

វាក៏នឹងរួមបញ្ចូលផងដែរនូវសម្ភារៈបរិក្ខារដែលបម្រើឲ្យ"បន្ទប់ពិសោធន៍ដើម្បីធ្វើការសិក្សា" សម្រាប់សិស្សានុសិស្សឲ្យទទួលបានបទពិសោធន៍ក្នុងការរៀនដោយផ្ទាល់ ។ បន្ទប់ពិសោធន៍នេះរួមមាន:

  • ផ្ទះសំណាក់

  • អាហារដ្ឋាន

  • សាលពហុបំណង

  • កន្លែងលក់ដូរ  

បន្ទាប់ពីទទួលបានដីទំហំ ១.៤ ហិកតានៅដើមឆ្នាំ២០១៤មក ដីនេះត្រូវបានចាក់បំពេញនៅឆ្នាំ២០១៦ ។ ជញ្ជាំង និងច្រកទ្វារត្រូវបានសាងសង់ក្នុងឆ្នាំ២០១៨ ហើយការិយាល័យបណ្តោះអាសន្នមួយត្រូវបានសាងសង់នៅឆ្នាំ២០១៩។  

ការ​សាងសង់​ភូមិ​អ្នក​សិក្សា​នឹង​ត្រូវ​ធ្វើ​ជា​ដំណាក់កាល។ ជំហានបន្ទាប់គឺត្រូវចាក់គ្រឹះសម្រាប់ទីតាំងទាំងមូល និងសាងសង់អគារដើម្បីសម្រួលដល់កម្មវិធីបណ្តុះបណ្តាល និងសកម្មភាពសហគមន៍។  

ប្រសិនបើអ្នក ឬ ស្ថាប័នរបស់អ្នកចង់រួមចំណែកដោយផ្ទាល់ដល់ការកសាងវិទ្យាស្ថានភូមិអ្នកសិក្សា អ្នកអាចពិចារណាគម្រោង "ការឧបត្ថម្ភសាងសង់ជាបន្ទប់" របស់យើង។ តាមរយៈការឧបត្ថម្ភបន្ទប់នៅក្នុងវិទ្យាស្ថាន គឺមានន័យថាអ្នកកំពុងរួមចំណែកយ៉ាងសំខាន់លើការអប់រំ ។ ស្លាកឈ្មោះអ្នកឧបត្ថម្ភនឹងត្រូវបានបង្ហាញនៅខាងក្រៅបន្ទប់ ។ អ្នកក៏អាចបង្ហាញពីរឿងរ៉ាវរបស់អ្នកឧបត្ថម្ភរបស់អ្នក និងក្តីសង្ឃឹម និងក្តីសុបិនដែលអ្នកមានសម្រាប់សិស្សរបស់យើង។ សម្រាប់ព័ត៌មានបន្ថែម សូមទាក់ទងមកយើងខ្ញុំតាមរយៈអ៊ីម៉ែល៖ siloamcambodia@gmail.com

វាហាក់បីដូចជាគោលដៅធំ និងរឹងមាំក្នុងការកសាងវិទ្យាស្ថានបណ្តុះបណ្តាលដោយត្រូវការអ្នកឧបត្ថម្ភធំៗដើម្បីគាំទ្រគម្រោងនេះ ប៉ុន្តែយើងមើលឃើញថាវាមានសារៈសំខាន់ក្នុងការនាំការផ្លាស់ប្តូរដ៏យូរអង្វែងមកកម្ពុជា ។ ដូច្នេះ យើង​សុខចិត្ត​បោះជំហាន​បន្តិចម្តងៗ ហើយ​ធ្វើ​​វាឲ្យ​សម្រេច​បាន ។ យើងសង្ឃឹមថាអ្នកនឹងចូលរួមជាមួយយើងក្នុងដំណើរនៃការកសាងវិទ្យាស្ថាននេះដើម្បើប្រជាជនកម្ពុជាជំនាន់ក្រោយ ។ ប្រសិនបើអ្នកចែករំលែកទស្សនៈដូចគ្នាជាមួយពួកយើង ហើយចង់គាំទ្រដល់គោលដៅធំ និងមានការលើកទឹកចិត្តក្រុមរបស់យើងតាមមធ្យោបាយណាមួយ សូមទាក់ទងមកយើងខ្ញុំថ្ងៃនេះ!

001-09_edited.jpg

ការឧបត្ថម្ភសាងសង់បន្ទប់

ចូលរួមចំណែកដោយផ្ទាល់ដល់ការកសាងបន្ទប់មួយនៅក្នុងវិទ្យាស្ថានភូមិអ្នកសិក្សា និងសាច់រឿងរបស់អ្នក ។

ស្លាកម្ចាស់ឧបត្ថម្ភ នឹងត្រូវបានបង្ហាញនៅខាងក្រៅបន្ទប់ ដើម្បីចែករំលែករឿងរបស់អ្នក ក្តីសង្ឃឹម និងក្តីស្រមៃរបស់អ្នកដែលអ្នកមានសម្រាប់សិស្សរបស់យើង។ លើកទឹកចិត្តពួកគេជាមួយនឹងរឿង និងការរួមចំណែករបស់អ្នក។

អ្វីដែលខ្ញុំអាចធ្វើបាន អ្នកប្រហែលជាមិនអាចធ្វើបានទេ ។  

អ្វីដែលអ្នកអាចធ្វើបាន ខ្ញុំប្រហែលជាមិនអាចធ្វើបានដែរ ។

ទោះយ៉ាងណាក៏ដោយ ការរួមគ្នាយើងអាចធ្វើបានលើសពីអ្វីដែលយើងអាចស្រមៃបាន។

យើង​មិន​អាច​បង្វែរ​ទៅ​ផ្លូវ​ផ្សេង​ពេល​មាន​នរណា​ម្នាក់​ត្រូវ​ការ

ខណៈ​ពេល​ដែល​យើង​មាន​មធ្យោបាយ​ក្នុង​ការ​ធ្វើ​ឱ្យ​មាន​ការ​ផ្លាស់​ប្តូរ ។

សូមចូលរួមកិច្ចខិតខំប្រឹងប្រែងដើម្បីធ្វើឱ្យពិភពលោកនេះកាន់តែល្អប្រសើរដោយចាប់ផ្តើមពីយើង។

- JANETTE GOH-TAN

ការគាំទ្រ និងឧបត្ថម្ភផ្នែកអប់រំ

ការអប់រំគឺជាអាវុធដ៏មានឥទ្ធិពលបំផុតដែលអ្នកអាចប្រើដើម្បីផ្លាស់ប្តូរពិភពលោក។

- NELSON MANDELA
Joe Ong - IMG_1025_edited.jpg
Building Progress01.gif
bottom of page